១ កើតមកជាមនុស្សល្ងង់ខ្លៅបំផុត
កុំបីតក់ស្លុតអន់ចិត្តពុកម៉ែ
កាលបើស្លាប់ទៅល្ងង់ខ្លៅលើសគេ
អាមាសអស់កេរ្តិ៍ដូនតាដប់ពូជ ។
២ កើតមកជាមនុស្សក្រីក្របំផុត
កុំបីតក់ស្លុតងើបមុខមិនរួច
កាលបើស្លាប់ទៅគ្មានលុយតិចតួច
ស្លាប់ទៅជាខ្មោចគ្មានអ្វីគួរស្តាយ ។
៣ កើតមកជាខ្មែរគ្មានខ្មែរក្នុងចិត្ត
រស់មួយជីវិតដូចរស់គ្មានន័យ
ទោះសោយសុខស្រួលក៍គ្មានតំលៃ
គង់ធ្លាក់អវចីនរកប្រាំរយជាន់ ៕
និពន្ធដោយវេជ្ជបណ្ឌិត
ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment