Tuesday, October 28, 2014

ក្រោមមេឃតែមួយ បទពាក្យ៨ ១៧ ១០ ២០១៣


ក្រោមផ្ទៃមេឃស្រស់ខៀវខ្ចីស្រងាត់ 
ប្រាង្គអង្គរវត្តដ៏ល្អអស្ចារ្យ
 បង្ហាញវត្តមាននៅលើលោកា 
កម្មសិទ្ធខេមរានៃមាតុភូមិខ្មែរ

ក្រោមមេឃមួយនេះយើងមិនគួរភ្លេច 
អង្គរត្បូងពេជ្ររំលេចមន្តស្នេហ៍
 កំពូលទាំងប្រាំផ្តាំរាស្ត្រកុំរេ 
កុំក្បត់កលកែយើងខ្មែរតែមួយ

ក្រោមមេឃខៀវស្រស់ខុសហួសតែពេល 
កាលនោះដំណែលខ្មែររួមចេះជួយ
 ប្រាង្គថ្មសាក្សីខ្មែរមុនខ្មែរក្រោយ
កុំបីនឹងធ្លោយអោយចាញ់ប្រៀបគេ

ក្រោមមេឃមួយពិតជីវិតផ្សេងគ្នា 
យើងចេះពណ៌នាចេះជួយអស់ខ្មែរ
 ចេះរួមសុខទុក្ខអភិវឌ្ឍឡើងទ្វេ
ប្រាង្គថ្មផ្តាំខ្មែរកុំភ្លេចជាតិសាសន៍

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី​  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment