Tuesday, October 28, 2014

កំណាព្យបណ្ឌិតឆ្នើម បទពាក្យ៨ ០៨ ១២ ២០១៣


បណ្ឌិតមានប្រាជ្ញបង្រៀនអ្នកក្រ        មន្ត្រីឈ្មោះល្អគៀងគរជួយរាស្ត្រ
កលបុត្រប្រុសស្រីវាងវៃតេជះ
            ជាតិខ្មែរនឹងរះឈ្មោះលើសកល
បណ្ឌិតប្រឹងរៀនបង្រ្គប់ល្ងង់ខ្លៅ
          អ្នកល្ងង់ល្ងង់ទៅគ្មានទីដៅដល់
បណ្ឌិតចង់ចេះស្វែងរកហេតុផល       បណ្ឌិតពន្យល់បានយល់គុណធម៌
បណ្ឌិតប្រាជ្ញល្អសសរទ្រូងជាតិ          គោរពផងញាតិបង្រៀនសិស្សល្អ
បណ្ឌិតមានចិត្តស្រលាញ់សីលធម៌     កើតមានពីក្រលំហបញ្ញា
បណ្ឌិតមើលជាតិយករាស្ត្រជាធំ
          គំនិតឧត្តមអប់រំខេមរា
បង្កប់ដួងចិត្តស្រលាញ់កម្ពុជា             មើលជាតិសាសនាមហាក្សត្រនៃយើង
បណ្ឌិតមានយសរស់ក្រោមទេវញាណ  បណ្ឌិតក្សេមក្សាន្តនាំជាតិថ្កានថ្កើង
ផ្គត់ផ្គង់កលបុត្រចំណេះដំកើង             ចេះហើយមិនឆ្មើងមិនភ្លើភ្លេចញាតិ
បណ្ឌិតមានយសរស់គំនិតមាស           បណ្ឌិតល្អឈ្នះមនុស្សល្ងង់រាល់ជាតិ
បណ្ឌិតថ្លៃថ្លាស្នេហាភូមិមាតុ
                បណ្ឌិតយកជាតិជាធំជានិច្ច
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment