១ គ្រាន់តែលូចគិតចិត្តផ្សងប្រាថ្នា
អារម្មណ៍ឯការសាត់បាត់ទៅ
គ្រាន់តែមមើលនឹកដល់ពាលពៅ
អារម្មណ៍និតនៅក្បែរពុំងារ ។
២ គ្រាន់តែលូចមើលស្ងួនពីចំងាយ
រញ្ជួួយហឬទ័យអារម្មណ៍នឹកនា
បេះដូងលោតញាប់ខុសពេលធម្មតា
តាមខ្សែរនេត្រាសំឡឹងមិនដាក់ ។
៣ គ្រាន់តែលូចស្តាប់សំដីនឹមនួន
ដើមទ្រូងអង្រួនខ្លួនប្រែត្រជាក់
ក្នុងចិត្តពោពេញដោយក្តីស្មោះស្ម័ក្រ
ឃើញអូនតែម្នាក់ដែលល្អលើសគេ ។
៤ គ្រាន់តែលូចមើលស្រស់ស្រីញញឹម
បេះដូងសង្ឃឹមញញឹមតាមដែរ
ឱរាក្តុកក្តួលរំភើបម្លេះទេ
លូចលាក់មាសស្នេហ៍ក្នុងចិត្តម្នាក់ឯង ។
៥ គ្រាន់តែស្រលាញ់មនុស្សចិត្តល្អម្នាក់
អារម្មណ៍ដែលស្ម័ក្រហាក់លែងគិតក្រែង
ចង់តែប្រាប់ស្ងួនអារម្មណ៍ជាក់ស្តែង
ទោះគិតម្នាក់ឯងក៍មិនស្តាយក្រោយ ។
៦ គ្រាន់តែជាមនុស្សលូចស្រលាញ់ស្រី
បេះដូងអរភ័យត្រៀមស្រែកដង្ហោយ
ចង់ប្រាប់ដល់ស្ងួនទោះខឹងក៍ដោយ
ជាតិនេះជាតិក្រោយជួបគ្នារហូត ។
៧ គ្រាន់តែជាមនុស្សលូចគិតលូចប្រាថ្នា
លូចលាក់ពុំងាមិនចង់របូត
ផ្តើមចិត្តប្រចណ្ឌមនុស្សផ្សេងដែលអួត
ចិត្តនេះនឹងឆ្កួតបើស្ងួនជ្រើសគេ ។
៨ គ្រាន់តែជាមនុស្សមាមអូនក្នុងចិត្ត
អារម្មណ៍ស្មោះពិតគ្មានគិតប្រួលប្រែ
ស្រលាញ់អូនណាស់សុំចិត្តមាសមេ
កុំមើលរូបគេសំលាប់បងណា ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment