Tuesday, October 28, 2014

ពុកខ្ញុំជាព្រះរស់ បទកាគតិត ០៩ ០៧ ២០១៣


ពុកមានតេជៈ             ធៀបដូចជាព្រះ          ក្នុងផ្ទះនៃយើង
ថែមអ្នកការពារ           ស្ងួនភ្ញាអោយថ្កើង      កូនអើយកុំឆ្មើង
                               ប្រាសចាកផ្លូវធម៌  ។
ពុកមានបារមី             ឆព្វណ្ណរង្សី                ទសពិធបវរ
អមដោយច្បាប់ក្បួន     ទូន្មានកូនល្អ             ផ្សងនូវទេវពរ
                                តាមធម៌ជីវី  ។
ពុកមានគុណធ្ងន់        គុណសែងរែកពន់      ធ្ងន់លើសប្រថពី
ដូចព្រហ្មក្នុងផ្ទះ          លាភឈ្នះសំភី             កូនអើយមូលមី
                               គោរពជានិច្ច  ។
ពុកមានកិត្តិយស       ប្រៀបគុណព្រះរស់      អណ្តែតមិនលិច
លោកគឺជាស្ពាន        មាសប្រាក់ត្បូងពេជ្រ    កូនអើយកុំភ្លេច
                              រំលឹកគុណនេះ  ៕
           និពន្ធដោយវេជ្ជបណ្ឌិត ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment