១ គេងស្តាប់តន្រ្តីរាត្រីនឹកអូន
យប់យន់ស្ងាត់សូន្យនឹកអ្វីម្លេះទេ
បើសិនជាបានអូនម្នាក់នៅក្បែរ
ផ្តោះផ្តងពាក្យស្នេហ៍មានន័យយ៉ាងណា ។
២ គេងស្តាប់តន្ត្រីមមៃនឹកទៅ
នឹកដល់ស្រីពៅសំណព្វឱរា
ថ្មើហ្នឹងយប់ហ្នឹងធ្វើអ្វីពុំងា
បេះដូងស្នេហានឹកបងដែររឺ ?
៣ គេងស្តាប់តន្ត្រីមមៃនឹកដល់
នឹកហើយអស់ខ្វល់ស្បើយទាំងជំងឺ
ព្រះពាយចុងឆ្នាំសូមជួយដឹងលឺ
ចិត្តមួយព្រួយឈឺក៍ព្រោះបេះដូង ។
៤ គេងស្តាប់តន្ត្រីរាត្រីមនោរម្យ
ចិត្តនឹកមាសម៉ុមចង់ហៀរហួសទ្រូង
ចង់ស្តាប់សំលេងត្រចៀកទួញទូង
អោយខលទៅម៉ុមទើបអាចគេងលក់ ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment