អរគុណខ្លាំងណាស់អរគុណអនេក
អរគុណគ្រូពេទ្យវះកាត់បេះដូង
វេជ្ជបណ្ឌិតមនុស្សធម៌ពេញទ្រូង
ប្រៀបទេវតាហ្លួងសង្រ្គោះជីវិត ។
អរគុណមនុស្សល្អដោយធម៌មេត្តា
លោក VIOLA វេជ្ជបណ្ឌិត
លោក STEPANO ឧត្តមគំនិត
នឹងក្រុមជំនិតគ្រូពេទ្យជំនាញ ។
អរគុណគ្រូពេទ្យមានចិត្តមនុស្សធម៌
កុមារអង្គរមន្ទីរពេទ្យក្រាញ
ព្យាយាមព្យាបាលមិនដែលចុះចាញ់
មិនដែលទោម្នេញនឹងការនឿយហត់ ។
អរគុណគ្រូពេទ្យស្ម័ក្រចិត្តមនុស្សធម៌
កូនខ្មែរជូនពរល្អគ្មានកំណត់
សូមអោយជោគជ័យកិត្តិយសបំផុត
សូមមនុស្សក្នុងលោកតាមជួយការពារ ។
អរគុណគ្រូពេទ្យកម្ពុជាដ៏ឆ្នើម
ដែលផ្តល់ដង្ហើមខ្មែរផុតវេទនា
ផុតទារុណកម្មដ៏សែនពើតផ្សា
ពរបួនប្រការចូរមានដល់អ្នក ។
អរគុណខ្លាំងណាស់លោក សរ វុទ្ធី
លោក ប៊ុនរ៉ុម លី
សណ្តំថ្នាំម្នាក់
អរគុណ ចិន្តា សែម
សែនប្រចក្ស
អរគុណគ្រប់ថ្នាក់បុគ្គលិកដ៏ល្អ ។
អរគុណគ្រូពេទ្យបរទេសតែងជួយ
តែងផ្តល់ជំនួយកុមារអង្គរ
មន្ទីរពេទ្យយើងតាំងចិត្តបវរ
តាមក្រមសីលធម៌គ្រូពេទ្យបេះដូង ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment