Tuesday, October 28, 2014

ព្រះវិហារមានទុក្ខខ្មែរមានទុក្ខ បទពាក្យ៧ ២០ ០៤ ២០១៣


១  ប្រាង្គព្រះវិហារដ៏ស្កឹមស្កៃ              រស់លើដងព្រៃភ្នំដងរែក

   នាមាតុភូមិខ្មែរដ៏ល្អឯក                  ពេលនេះប្រាង្គស្រែកហៅអ្នកជួយ 

២  ភូមិស្រុកធ្លាប់រស់នៅសុខសាន្ត     មើលខ្មែរគ្រប់ប្រាណរួបរួមមួយ

   កំលាំងសាមគ្គីប្រាង្គដង្ហោយ           ជាតិអើយខ្មែរអើយកុំបីធ្វេស  

៣  ព្រះវិហារជាម្ចាស់ដែនធរណី        ខ្មាំងពាលចង់សុីលេបដីនេះ 

   ខ្មែរអើយយើងម្ចាស់ឈឺអីម្លេះ         ក្រុមមាប្រុងជិះសំលាប់ខ្មែរ  

៤  ខ្មាំងពាលប្រើច្បាប់ព្រៃបន្សំ          ផែនទីបន្លំក្រុងឡាអេ

   ច្បាប់អន្តរជាតិសុក្រិតទេ              ប្រាង្គខ្មែរអើយខ្មែរពឹងអ្នកណា 

៥  ឡាអេក្រុងច្បាប់យុត្តិធម៌            ខ្មែរពឹងបន្តតុលាការ

   ឡាអេលំអៀងសៀមឬស្យា          ខ្មែរពឹងរដ្ឋាទ័ពយុទ្ធជន   

៦  ប្រាង្គព្រះវិហារនៅនឹងច្បាប់        ព្រោះដីព្រៃល្បាប់ខ្មាំងប៉ងប្លន់

   ប្រើគ្រប់ល្បិចកលស្នៀតជិះជាន់     ចង់លេបបំភាន់ឆ្នាំ ៦២ (១៩៦២)

៧  ខ្មែរអើយនេះហើយមានៃយើង      សូមបើកភ្នែកឡើងមើលសព្វទី

   សត្រូវបងប្អូនយើងទាំងពីរ             ពុះជ្រែកគីរីប្លន់ទឹកដី   


៨  ខ្មែរអើយចាប់ដៃរួមគំនិត               ស្តេចរាស្រ្តមូលមិត្តកុំសំចៃ

   លះបង់លោភទ្រព្យល្បែងស្រាស្រី     ការពារបុរីដែនសុវណ្ណភូមិ  

៩  ខ្មែរអើយបើខ្មែរបាក់សាមគ្គី           ក្រពើហាសុីខ្មែរទុក្ខធំ

    ខ្មែររត់ខ្មែរភ័យឡើងលើភ្នំ              ខ្លាកាចមូលផ្តុំសុីដូចគ្នា   ។

១០ ខ្មែរមានមាខ្លាំងខ្មែរឃ្លាំមើល៍       ចុះទឹកក្រពើលើឡើងខ្លា

   ខ្មែរអើយទាន់រស់ថែកេរ្តិ៍តា             ចាស់ស្លាប់កាលណាមិនស្តាយក្រោយ  ៕

           និពន្ធដោយវេជ្ជបណ្ឌិត   ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ       





No comments:

Post a Comment