Tuesday, October 28, 2014

កំលាំងទឹកចិត្តបុគ្គលិកមន្ទីរពេទ្យយើង បទកាគតិ ១៥ ០៤ ២០១៤


កុមារអង្គរ មន្ទីរពេទ្យល្អ ក្នុងខេត្តសៀមរាប
ទទួលពិនិត្យ មើលថែសុខភាព ធ្វើការដ៏រាប
គុណភាពព្យាបាល
កុមារអង្គរ មន្ទីរពេទ្យល្អ គុណភាពគ្រិះក្រាល
ក្បួនខ្នាតត្រឹមត្រូវ តទៅដំណាល នឹងក្លាយជាថ្នាល
បណ្តុះវិជ្ជា
កុមារអង្គរ សេវាកម្មល្អ ញញឹមរាបសារ
សំដីពិរោះ ស្តាប់ស្ងប់ទ័យា យល់សព្វរោគា
គ្រួសារសប្បាយ
កុមារអង្គរ ទឹកចិត្តស្មោះស រំសាយទុក្ខភ័យ
រោគាព្យាធិ កុមារប្រុសស្រី មកភ្លាមបានស្បើយ
សុខភាពមាមួន
កុមារអង្គរ បុគ្គលិកសែនល្អ ឈរចាំបងប្អូន
ពន្យល់បកស្រាយ បញ្ហាខ្ចប់ខ្ជួន ចិត្តធម៌ពេញខ្លួន
មេត្តាករុណា
កុមារអង្គរ ស្រលាញ់មនុស្សធម៌ ព្យាយាមឧស្សា
គួបផ្សំជាក្រុម ស្មាកៀកស្មាគ្នា សំរេចការងារ
ទៅមុខរហូត
កុមារអង្ករ ស្នាមញញឹមល្អ បុគ្គលិករៀនសូត្រ
ចំណេះដឹងថ្មី វិន័យតាមត្រួត រមទមស្លូតបូត
គ្រូពេទ្យគំរូ
កុមារអង្គរ គោរពសីលធម៌ គ្រូពេទ្យតស៊ូ
ធ្វើការយប់ថ្ងៃ មិនដែលស្រែកថ្ងូរ ទោះញើសឈាមហូរ
មិនដែលស្រណោះ
កុមារអង្គរ គុណភាពក៍ល្អ ព្យាបាលសង្រ្គោះ
គុណភាពសកល ខ្មែរស្លាប់ប្រែរស់ ញាតិមិត្តក៍ស្រស់
រីករាយជួបជុំ
១០ កុមារអង្គរ មូលដ្ឋានមនុស្សធម៌ មង្គលសង្គម
កុមារប្រុសស្រី សុខភាពឧត្តម បុគ្គលិកយើងខំ
តទៅរៀងអើយ

និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment