១ ចិត្តស្រលាញ់អូននៅតែមាន អារម្មណ៍គិតស្មាននឹងបានជួប
ពេលវេលានោះមិនប្រសព្វ អោយចិត្តអូនស្អប់មានដល់បង ។
២ ចិត្តមួយស្រលាញ់មួយចង់បែក មួយខ្លាចទឹកភ្នែកស្រីសៅហ្មង
បេះដូងមួយនេះខុសគន្លង ឃើញគេស្អាតចង់លោមថ្មមបី ។
៣ ទោះបើថ្ងៃក្រោយអូនដាក់ទោស ចិត្តដែលជ្រុលហួសខុសនឹងស្រី
បងសូ៊ដើរចេញមិនហាស្តី ជួនពរថ្លើមថ្លៃសំណាងល្អ
៤ ធ្វើម្តេចជាតិនេះត្រឹមសង្សារ សឹមជាតិក្រោយណាជួបបន្ត
បេះដូងលោភលន់ខ្វះជំហរ តែងឃើញគេល្អជាងរហូត ។
៥ បើខឹងបន្ទោសចិត្តមិនបាន ភ្នែកមើលតាមដានម៉ូដើនម៉ូដ
តែងខ្លួនស្អាតៗដើរបង្អួត បេះដូងផ្តើមលោតខុសធម្មតា ។
៦ យើងបែកគ្នាចុះឈ្មោះបងព្រាន នឹងជាមេរៀននៃសង្សារ
ជួបហើយតែងព្រាត់នៅនឹងគ្នា កុំកែវាសនាមនុស្សមិនស្មោះ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment